ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

បង្ហាញមុខក្រុមជនល្មើសពាក់ព័ន្ធគ្រឿងញៀន ៧៥នាក់ ដកហូតថ្នាំជិត១០០កញ្ចប់

សហការីះ/ភ្នំពេញ ត្រឹមរយៈពេល២ថ្ងៃ គឺថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០១៧ ជនល្មើសចំនួន ៧៥នាក់ ត្រូវបានចាប់ខ្លួនក្នុងករណីទាំង ២២ ព្រមទាំងដកហូតថ្នាំញៀនជិត ១០០កញ្ចប់ សម្ភារជក់ និងប្រើប្រាស់ជាច្រើនផ្សេងទៀត ។ដែលកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជ ធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌទាំង១២ បាននឹងកំពុងបន្ដប្រតិបត្តិការបង្ក្រាប ករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនជាបន្ដបន្ទាប់ ។ នេះជាការឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ។

លោកឧត្តមសេនីយ៍ ព្រំ សន្ធរ បានឲ្យថា ជនល្មើសទាំង ៧៥នាក់ ត្រូវបានចាប់ខ្លួនជាបន្ដបន្ទាប់ក្នុងនោះមានស្រី ១៧នាក់ តាមបណ្ដាខណ្ឌក្រោមការដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ ព្រមទាំងមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា បើគិតតាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ពេលនេះ ជនល្មើសពាក់ព័ន្ធគ្រឿងញៀនមានជិត ៤០០នាក់ ត្រូវបានចាប់ខ្លួន និងដក ហូតថ្នាំញៀនជាច្រើនកញ្ចប់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមនីតិវិធី ។
តាមរបាយការណ៍របស់ការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ហាញថា ជនសង្ស័យទាំង ៧៥នាក់ ត្រូវចាប់ខ្លួនខណ្ឌសែនសុខ ១៩នាក់, ខណ្ឌដូនពេញ ៤នាក់ ខណ្ឌទួលគោក ៥នាក់ ខណ្ឌឬស្សីកែវ ១៨នាក់ ខណ្ឌជ្រោយចង្វារ ៤នាក់ ខណ្ឌចំការមន ម្នាក់ ខណ្ឌ៧មករា ៤នាក់ ខណ្ឌច្បារអំពៅ ៨នាក់ ខណ្ឌមានជ័យ៤នាក់ ខណ្ឌដង្កោ ៤នាក់ និងការិ យាល័យប្រឆាំងគ្រឿងញៀនចាប់ខ្លួន ៤នាក់ ។
ក្រោយបញ្ចប់ការបង្ហាញមុខ ជនសង្ស័យទាំង៧៥នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕

20170112_154224

20170112_154203

 

 

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15317 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039877 នាក់