ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ក្រុមចោរ AK៨នាក់ ដែលប្លន់ថៅកែ​រោងម៉ាស៊ីន​កិនស្រូវ នៅខណ្ឌ​ពោធិ៍សែនជ័យ ត្រូវតុលាការ​សម្រេចឃុំខ្លួន

សហការីះ/ភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ក្រុមចោរ AK៨នាក់ ដែលប្លន់ថៅកែរោងម៉ាស៊ីនកិនស្រូវ នៅខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់នោះ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើប​សួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
មន្ត្រីតុលាការបានបញ្ជាក់ថា ជនសង្ស័យទាំង ៨នាក់ ត្រូវបានលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទប៉ុនប៉ងលួច យោងតាមមាត្រា២៧ មាត្រា៣៥៣ មាត្រា៣៥៧ និងបទ «អំពើលួចមានស្ថានទម្ងន់ទោស» ដោយសារ មរណៈភាពនៃជនរងគ្រោះ យោងតាមមាត្រា៣៦០ នៃក្រមព្រហ្ម​ទណ្ឌ។
ក្រុមចោរប្រដាប់អាវុធទាំង៨នាក់នេះ ទី១ ឈ្មោះ អ៊ី សោភ័ណ្ឌ អាយុ៣២ឆ្នាំ, ទី២ ឈ្មោះ សាត ធីម អាយុ៣៨ឆ្នាំ ទី៣ ឈ្មោះ ស្វាយ តាក់ អាយុ៣៨ឆ្នាំ ទី៤ ឈ្មោះ ស៊ុន ប៊ុនធឿន អាយុ៣៥ឆ្នាំ ទី៥ ឈ្មោះ សួង ធី ហៅឪ អាយុ៣៥ឆ្នាំ, ទី៦ ឈ្មោះ អឿន សុផា ហៅផា អាយុ៣៣ឆ្នាំ ទី៧ ឈ្មោះ ហម ហាន អាយុ៤៥ឆ្នាំ និងទី៨ ឈ្មោះ មាស ធីម ហៅធីមធំ អាយុ៣៦ឆ្នាំ ។ ដោយឡែកបក្ខពួក៣នាក់ទៀត ដែលកម្លាំងនគរបាលជំនាញកំពុងតាមប្រមាញ់ ទី១ ឈ្មោះ ផន សុភ័ណ្ឌ ទី២ ឈ្មោះ រ៉ា និងម្នាក់ទៀតមិនទាន់ស្គាល់ឈ្មោះ ។
ករណីប្លន់ប្រដាប់អាវុធនេះកើតឡើងយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិព្រៃក្រាយ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយបុរសម្នាក់ដែលក្រុមចោរបាញ់របួសធ្ងន់នោះ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បានបាត់បង់ជីវិតដោយទុកប្រពន្ធ និងកូនប្រុសស្រី ៣នាក់។
ក្រុមចោរប្លន់ទាំងនេះត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ នាយកដ្ឋានកណ្តាលសន្តិសុខ កម្លាំងនគរបាលជំនាញរាជធានីភ្នំពេញ កម្លាំងនគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការសម្របសម្រួលពីលោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕20170112_152404

20170112_152425

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម