ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

នាវាទេសចរណ៍ ២គ្រឿង នាំភ្ញៀវទេសចរបរទេសចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

ខេត្តព្រះសីហនុះ/   នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នាវាទេសចរណ៍បរ ទេសចំនួន ២គ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចូលចតនៅកំពង់ផែអន្តជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សន កិច្ចនៅព្រះរាជាណាចក្រកម្ពុជារយះពេលមួយថ្ងៃ ។
លោកវរសេនីយ៍ទោ ង៉ុយ ជៀន ប្រធាននគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេសចរណ៍ ទី១មានឈ្មោះ SEA BOURN SAJOURN មានសញ្ជាតិ BAHAMAS មានបណ្តោយ ១៩៨ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងជម្រៅទឹក ៦.៤ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ១.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងនោះមានភ្ញៀវទេសចរចំនួន ៤៤៩នាក់ ស្រី ២១៦នាក់ មាន ២៥សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៣៥០នាក់ ស្រី ៩៧នាក់ មាន ៤៧សញ្ជាតិ ។ នាវា SEA BOURN SAJOURN បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចាកចេញពីប្រទេសថៃចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅម៉ោង៦ព្រឹក និងមានគម្រោងចាកចេញពីកម្ពុជានៅម៉ោង ២០ល្ងាចថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសវៀតណាម ក្នុងចំណោមភ្ញៀវដែលមានសញ្ជាតិច្រើនជាងគេ មានដូចជាអាមេរិក ២១៦នាក់ អង់គ្លេស ៧៨នាក់ និងមានសញ្ជាតិផ្សេងទៀត ។
នាវាទេសចរណ៍ទីពីរ មានឈ្មោះ COSTA VICTORIA សញ្ជាតិ ITALY មានបណ្តោយ ២៥០.៩៧ម៉ែត្រ ទទឹង ៣២.២៥ ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១.៩២៨នាក់ ស្រី ១.១១៣នាក់ និងមាន ១៩សញ្ជាតិ មាននាវិកសរុប ៧១៨នាក់ ស្រី ១៤៨នាក់ មាន ២៩សញ្ជាតិ បានធ្វើដំណើរចាកចេញពីប្រទេសថៃ ចូលមកចតកំពង់ផែអន្តជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៨និង ១៥នាទី ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧ មុននឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះ ទៅកាន់ប្រទេសវៀតណាម នៅវេលាម៉ោង ២១ ល្ងាចថ្ងៃដដែល ។ ភ្ញៀវដែលធ្វើដំណើរតាមនាវានេះមានសញ្ជាតិច្រើនជាងគេមាន ថៃ ១៧៣១នាក់ ៕ IMG-20170112-WA0002

IMG-20170112-WA0006

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15294 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039854 នាក់