ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ពិធីប្រកាសតែងតាំងប្រធានមន្ទីរ សង្គមកិច្ចអតីតះយុទ្ធជននិងយុវនីតិសម្បទា ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុះ/   ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះ សីហនុ ប្រារព្វពិធីប្រកាសតែងតាំងផ្ទេរមុខតំណែងប្រធាន មន្ទីរថ្មី ជំនួសប្រធានមន្ទីរចាស់ដែលត្រូវបានផ្ទេរភារកិច្ចទៅ បំរើការងារនៅក្រសួងសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិម្បទា ក្រោមអធិបតីភាពឯកឧត្តម វង្ស សូត្រ រដ្ឋមន្ត្រីក្រសួង សង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា និងឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ។
យោងតាមសេចក្ដីសំរេចរបស់ក្រសួងសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទាបានសំរេចតែងតាំង លោក សម សភា ជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តព្រះសីហនុ ជំនួសលោក សេង សុវណ្ណ ប្រធាន មន្ទីរចាស់ ដែលត្រូវទៅបំរើការងារនៅក្រសួងសង្គមកិច្ចអតី តយុទ្ធជន និងនីតិសម្បទា ។
ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រ សាសន៍ថា ការតែងតាំងចូលកាន់មុខតំណែងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាកថ្នាក់ដឹកនាំក្រសួង ដែលជានិច្ចជាកាល គិតគូរពង្រឹងកែលម្អរចនាសម្ពន្ធ័បណ្តាញក្រោមឱវាទ និងលើកទឹកចិត្តបំពេញបន្ថែម នូវគុណភាព គុណធម៍ និងសម្រូលនូវប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទទួលខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅនូវយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ អាណត្តិទី៥ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ។
ឯកឧត្តម វង្ស សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតៈយុទ្ធ ជន និងយុវនីតិសម្បទា បានកោតសរសើចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិ សម្បទាខេត្តព្រះសីហនុ បានខិតខំបំពេញការងារ ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ដោយមានការទំនាក់ទំនងសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ពន្ធ ដៃគូរអភិវឌ្ឍ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទក្នុងសង្គម ពិសេសកុមារកំព្រារ កុមារងាយរងគ្រោះ ស្ត្រីម៉េម៉ាយ ចាស់ជរា ជនពិការ អតីតយុទ្ធជននិងអតីតមន្ត្រីរាជការស៊ីវិលក្នុងខេត្ត ។
ឯកឧត្តម វង្ស សូត្រ បានផ្ដាំផ្ញើរប្រធានមន្ទីរដែលតែងតាំងថ្មី ត្រូវខិតខំបំពេញការងារដឹកនាំអង្គភាពឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បន្តរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជិតស្និតរវាងមន្ត្រីរាជការ ក្នុងអង្គភាពក៍ដូចជាបណ្តាស្ថាប័ន មន្ទីរ អង្គភាព សង្គមស៊ីវិល ក្នុងការងារអនុវត្តការងារស្នូលរបស់ខ្លួន និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ៕20170112_083956

20170112_084304

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម