ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ជម្រះបណ្តឹងក្នុងការចុះឈ្មោះបោះឆ្នោតនៅសង្កាត់បឹងទំពន់

ភ្នំពេញ : នៅសាលាសង្កាត់បឹងទំពុននារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ លោកសួស សារិនចៅសង្កាត់ បឹងទំពន់បានបើកអង្គប្រជុំដោះស្រាយលើបណ្តឹង របស់ក្រុមអ្នកសង្កេតការចុះឈ្មោះបោះឆ្នោតនៅសង្កាត់បឹងទំពុនមកពីគណបក្សសង្រ្គោះជាតិ ដែលប្តឹងចោទប្រកាន់មន្ត្រីនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)នៅសង្កាត់បឹងទំពុនថា ចុះឈ្មោះអ្នកបោះឆ្នោតឲ្យជនជាតិវៀតណាមនៅសង្កាត់បឹងទំពន់ទាំង២ចំនួន៣៣នាក់។
ពិធីបើកសវនាការជនុំជម្រះនៅថ្នាក់សង្កាត់ទាក់ទងជាមួយបណ្តឹងខាងលើនេះធ្វើឡើងដោយមានការចូលរួមពីក្រុមប្រិក្សាសង្កាត់ដែលជាបេក្ខជនគណបក្សសង្រ្គោះជាតិគ្រប់រូបផងដែរ។
ក្នុងអង្គសវនាកាខាងលើនេះ លោកសួស សារិនបានកោះ ហៅប្រជាពលរដ្ឋដែលទទួលរងបណ្តឹងខាងលើមកបង្ហាញខ្លួននៅចំពោះមុខ ដើមបណ្តឹង ដោយយកមកនូវឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមកបង្ហាញអង្គសវនាការ ដើម្បីបញ្ជាក់ថា បងប្អូនពិតជាមានសិទ្ធិចុះឈ្មោះបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរដូចពលរដ្ឋដទៃទៀតដែរ ។
នៅចុងបញ្ចប់នៃអង្គសវនាការគឺលោកសួស សារិន និងក្រុមប្រិក្សាសង្កាត់បឹងទំពន់សម្រេចទទួលស្គាល់ប្រជាពលរដ្ឋទាំង៣៣រូបថា ពួកគាត់មានសិទ្ធិចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតដូចពលរដ្ឋដទៃទៀតដែរ។
ជាមួយគ្នានោះដែរពលរដ្ឋទាំង៣៣រូប ក៏បានចេញមុខការពារខ្លួនថា ពួកគាត់ជាពលរដ្ឋខ្មែរសុទ្ធសាធដូចពលរដ្ឋឯទៀតដែរ ៕

 

aviary-image-1484195051964

aviary-image-1484195073197

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម