ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

រថយន្តដឹកប្រេងឥន្ទះសូគីម៉ិចបុកគូថរថយន្តដឹកបង្គោលភ្លើងខ្ទេចមុខអ្នកបើកបររបួសស្រាល

ដោយះវណ្ណះ/ ព្រះសីហនុះរថយន្ត២គ្រឿងបុកប៉ះគ្នានៅតាមបណ្តោយផ្លូវជាតិលេខ​ ៤​ ចន្លោះគីឡូម៉ែត្រលេខ​ ១៣២-១៣៣​ ក្នុង​ភូមិ​សមេ្តចតា​ ឃុំចំការហ្លួង​ ស្រុកកំពង់សិលា​ ខេត្ត​ព្រះសីហនុកាលពីម៉ោងជិត៥ព្រឹក​ថ្ងៃ​ទី​ ១២ ខែមករាឆ្នាំ ២០១៧​ រវា​រថយន្ត​​​ដឹក​ប្រេង​សូគីមុិច ពាក់ស្លាកលេខ​ ភ្នំពេញ​ 3D-0470 បើកបរ​ដោយឈ្មោះ​ ជា​ កុស​ ភេទប្រុស​ មានទីលំនៅ​រាជធានីភ្នំពេញ​ មានទិសដៅ​ ពីភំ្នពេញទៅខេត្តព្រះសីហនុ​ ដល់ចំណុចកើតហេតុ​ បានបុកពីក្រោយរថយន្តម៉ាកហុីយ៉ុនដាយ​ពណ៌​ (ឡូហ្គោ​ TR)ពាក់ស្លាកលេខ​ ភ្នំពេញ​3C-0099 ក្នុង​ទិសដៅ​ស្របគ្នា។
សមត្ថកិច្ចអោយដឹងថាហេតុការណ៍នេះបណ្តាលអោយ អ្នក​បើកបរ​រថយន្ត​ដឹកប្រេងរងរបួសស្រាល ​រីអ្នកបេីកបររថយន្ត​ ហុីយ៉ុនដាយ (ឡូហ្គោ​TR) បាន​រត់​គេចខ្លួន។ក្រោយកេីតហេតុសមត្ថកិច្ច អាវុធហត្ថស្នាក់ការសន្តិសុខ​ ៤០២​ នៅការពារកនែ្លងកើតហេតុ​ ​​រង់ចាំក្រុមហ៊ុន​យករថយន្តមកស្ទួច​ យក​ទៅរក្សាទុកនៅអធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ដើម្បី​បន្តនិតិវិធី៕

FB_IMG_1484187170521

FB_IMG_1484187177657

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម