ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ស្ត្រីជនជាតិរុស្សីម្នាក់ស្លាប់ ខណះពេលដឹកបញ្ជូនមកមន្ទីរពេទ្យខេត្តព្រះសីហនុ

ដោយះវណ្ណះ/ ព្រះសីហនុ-សមត្ថកិច្ចអោយដឹងថា ស្ត្រីជនបរទេស ម្នាក់ស្លាប់ នៅតាមផ្លូវពេលបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។សាកសពឈ្មោះ GALINA NIKITINA ភេទ ស្រី កើតថ្ងៃទី 09-08-1948 សញ្ជាតិ​​រុស្សីជានិវត្តជន ដែលមកស្នាក់នៅកម្ពុជារយៈពេលវែង។យោងតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា ស្ត្រី(សាកសព)រូបនេះ មានអាការ: ថប់ដង្ហើម រវើ រវាយ និងទន់ដៃ ជើងដើរមិនរួចតាំងពីម៉ោងជិត4ទៀបភ្លឺថ្ងៃ11.01.2017 ហេីយត្រូវបានដឹកបញ្ជូនមករការសង្គ្រោះនៅគ្លីនិកឯកជន ប៉ុន្តែដោយមានអាការ:ធ្ងន់ធ្ងរទៅហេីយ ខាងគ្លីនិកឯកជនមិនហ៊ានទទួលសង្គ្រោះ សាច់ញាតិក៍បានដឹកបន្ត មកមន្ទីរពេទ្យបង្អែកខេត្ត និងបានស្លាប់នៅតាមផ្លូវមុនពេលដឹកមកដល់មន្ទីរពេទ្យបង្អែកនាថ្ងៃដ៍ដែល។ បើតាមការពិនិត្យ និងការធ្វើកោសល្យវិច្ច័យ របស់ លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ ឲ្យដឹងថាសាកសព ស្លាប់ដោយ គាំងបេះដូង ។បច្ចុប្បន្នសាកសពនេះត្រូវបាន រក្សាទុក នៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពី ក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕

FB_IMG_1484186198018

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15273 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039833 នាក់