ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ស្លាប់ ៧នាក់ និងរងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃម្សិលមិញ

ដោយសហការីះ/ភ្នំពេញ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ម្យិលមិញ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១២លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់ របួសធ្ងន់ ៤នាក់ និងរបួសស្រាល ៥នាក់។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ១២លើកបណ្ដាលឲ្យខូតខាតយានយន្ដចំនួន ១៩គ្រឿង រួមមានម៉ូតូ ចំនួន ១០គ្រឿង រថយន្ដធុនតូចចំនួន ២គ្រឿង រថយន្ដធុនធំ ៦គ្រឿង និងកង ១គ្រឿង ។ មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៦លើក ស្រវឹង ១លើក មិនប្រកាន់ស្ដាំ ១លើក បត់គ្រោះថ្នាក់ ២លើក ប្រជែង ១លើក និងកត្តាយានយន្ដ ១លើក ។
រយៈ១១ថ្ងៃដើមឆ្នាំ២០១៧ ចាប់ពីថ្ងៃទី​ ០១ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៣៤លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥៩នាក់ រងរបួសធ្ងន់ចំនួន ១២៧នាក់ និងរងរបួសស្រាលចំនួន ៦៩នាក់ ៕20170111_093918FB_IMG_1483883890698

 

 

 

 

 

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15285 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039845 នាក់