ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ឯកឧត្តម ព្រុំ សុខា អញ្ជើញចូលរួមប្រកាសតែងតាំងអភិ បាលរងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ /   នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះសីហនុ រៀបចំប្រកាសតែងតាំងអភិបាលរងខេត្តព្រះ សីហនុ ក្រោមអធិបតីភាពឯកឧត្តម ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៍ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម យន្ត មីន អភិបាលនៃគណះអភិបាលខេត្តព្រះសីហនុ និងមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុជាច្រើនទៀត ។
   តាមអនុក្រឹត្យលេខ ១១៦៨ អនក្រ.តត សម្រេចតែងតាំងលោក ជាវ វិជ្ជាក់ ឋានន្តរសក្តិវរមន្ត្រីថ្នាក់លេខ៤ ឲ្យកាន់តំ ណែងជាអភិបាលរងនៃគណះអភិបាលខេត្តព្រះសីហនុ ជំនួសលោក សុខ ផន ដែលត្រូវបានចូលនិវត្តន៍ ។
   ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះ សីហនុមានប្រសាសន៍ថា ថ្ងៃនេះជាមោទនះភាពដែលក្រ សួងមហាផ្ទៃ បានតែងតាំងអភិបាលរងនៃគណះអភិបាល ខេត្តព្រះសីហនុ ជំនួសលោកអភិបាលរងបានចូលនិវត្តន៍ ហើយនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងការពង្រឹងការងារគ្រប់គ្រងលើក កម្ពស់ប្រសិទ្ធភាពការងារ ក៍ដូចជាការលើកទឹកចិត្តដល់ថ្នាក់ ដឹកនាំមន្ត្រីរាជការក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជ រដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមអភិបាលខេត្ត ផ្តាំផ្ញើអភិបាលរងថ្មី ត្រូវខិតខំលើក កម្ពស់ស្មារតី ឆន្ទះ គោរពអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៍ដូចក្រសួងមហាផ្ទៃក្នុងការគោរពប្រតិបត្តិច្បាប់ ពង្រឹងយុត្តិធម៍ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ចូលរួមអនុវត្តតាមគោលនយោបាយកំណែទម្រង់ស៊ី ជំរៅលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌយុទ្ធសាស្ត្រវិមជ្ឍការ និងវិសហមជ្ឍការ ប្រយុទ្ធប្រឆាំងនឹងអំពើរពុករលួយ ដើម្បីបង្កើនការជឿជាក់របស់ប្រជាពលរដ្ឋ ។
  ឯកឧត្តម ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មាន ប្រសាសន៍សំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដោយលើកឡើងអំពីកំណែទម្រង់គោលនយោ បាយ និងការខិតខំរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ។
ឯកឧត្តមបន្តថាមខេតត្តព្រះសីហនុសម្រេចបាននូវសមិទ្ធិផលជាច្រើនក្នុងរយះពេល ៣ឆ្នាំមកនេះ តាមគោលនយោ បាយយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣ ចូលរួមពង្រឹងឃឿនសេដ្ឋកិច្ចជាតិ ពិសេសស្ថេរភាពនយោបាយស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពជាធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៦ មានចំនួន ៧ភាគរយ និងតាមការព្យាករណ៍ ឆ្នាំ២០១៧ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៧ភាគរយ ។ រាជរដ្ឋាភិ បាលកម្ពុជាកំពុងជំរុញបង្កើនប្រសិទ្ធភាពសេវាសាធារណះ ដោយមានការចូលរួមពីប្រជាពលរដ្ឋ ប្រកបដោយស្ថេភាព និងការអភិវឌ្ឍ ឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ ពិសេសត្រូវពង្រឹងពង្រីកសមត្ថភាពដល់មន្ត្រីរបស់យើង ឲ្យដើមានសមត្ថភាព ដើម្បីបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕20170111_150801

20170111_150812

20170111_153612

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15316 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039876 នាក់