ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

បន្តចាប់ខ្លួនជនជាតិវៀតណាម​១៤នាក់ ចូលមក​រស់នៅ និងធ្វើការ​ខុសច្បាប់នៅខណ្ឌ​ច្បារអំពៅ

សហការីះ/ភ្នំពេញ រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនា យកដ្ឋានអន្ដោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម​១៤ នាក់ ក្នុងនោះស្រីម្នាក់ ដែលចូលមករស់នៅ និងធ្វើកាខុស ច្បាប់ នៅក្នុងសិប្បកម្មឈើ ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំប្រតិបត្តិការបានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើង​ដោយ​សហការជាមួយកម្លាំងនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ ។ ក្រោយត្រួតពិនិត្យនៅក្នុងទីតាំងសិប្បកម្មឈើខាងលើ កម្លាំងជំនាញឃាត់ខ្លួនជនជាតិវៀតណាម១៤នាក់ ស្រីម្នាក់ ដែលលួចឆ្លងដែន ស្នាក់នៅ និងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើ ប្រាស់ឯកសារមិនត្រឹមត្រូវ ។
ជនជាតិវៀតណាម បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿង ៕20170111_190919

20170111_190942

20170111_191012

 

 

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15307 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039867 នាក់