ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ស៊យអីក៏ស៊យម្ល៉េះ! រត់ឌុបប៉ះចោប៊ិះដាច់ ក ស្លាប់ចោលប្រពន្ធកូន

ដោយះភក្តី/ ប៉ោយប៉ែត៖ អ្នកម៉ូតូឌុប ម្នាក់ត្រូវចោរប្លន់អារក ប៊ិះដាច់ បណ្ដាលឲ្យរងរបួសធ្ងន់ រួចយកម៉ូតូគេចខ្លួនបាត់ ស្រមោល។
ករណីនេះបានកើតឡើង នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលការពារព្រំដែនគោក៩១១ប្រាប់ថា ជនរងគ្រោះមានឈ្មោះ អង រំ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូដែលចោរប្លន់យកនោះម៉ាក ឌ្រីម សង់សេរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខ៧៤១៤ ។
ប្រភពបញ្ជាក់ថា មុនកើតហេតុ ជនរងគ្រោះបានដឹកចោរពីក្រុងប៉ោយប៉ែតសំដៅទៅភូមិព្រៃព្រិច លុះដល់កន្លែងវាលស្ងាត់ ចោរបានធ្វើសកម្មភាព អារកម្ចាស់ម៉ូតូបានសម្រេច ។ ប្រភពបញ្ជាក់ថា នៅកន្លែងកើតហេតុកន្លងមក ក៏ធ្លាប់មានក្រុមចោរប្លន់យកម៉ូតូច្រើនដងផងដែរ ។
អ្នកស្រុកបានលើកឡើងថា នៅក្រុងប៉ោយប៉ែត បច្ចប្បន្នក្រុម ចោរ ឆក់ ប្លន់ ក្រុមក្មេងស្ទាវហាក់ដូចជាកម្រើកឡើងវិញ នេះ ក៏ដោយសារតែមានករណីល្បែងស៊ីសង គ្រប់ប្រភេទកំពុងតែខ្លះជ្រកតាមតូបកាហ្វេ បៀ អាប៉ោង កន្ទុយលេខ ល្បែងបញ្ជល់មាន់កំពុងតែពោរពេញរីករាលដាល តែក្នុងករណីបង្ក្រាបរបស់សមត្ថកិច្ច ហាក់បីដូចជាមានកំរិត បក្ខពួកនិយម ៕

aviary-image-1484135372046

aviary-image-1484135348875

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម