ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ស្រុកស្រែអំបិល/ បុរសអនាថាម្នាក់ត្រូវបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ដោយះវណ្ណឌី/កោះកុង៖នៅថ្ងៃទី១១ ខែមករា ឆ្នំា២០១៧
នៅវេលាម៉ោង០៣ៈ៣០នាទីទៀបភ្លឺ​មានករណីគ្រោះថ្នាក់
ចរាចរណ៍មួយនៅលេីតាមដងផ្លូវជាតិលេខ៤ ដែលគ្រោះថ្នាក់នេះស្ថិតត្រង់ចំណុចបង្គោលគីឡូលេខ ១៥៩ និង​១៥០ ដែលនៅជិតវត្តខ្សាច់ស ភូមិអូរជ្រៅ​ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅមុនពេលកើតហេតុ មានគេបានឃើញម៉ូតូមួយគ្រឿងបើកបរយ៉ាងលឿន ដែលមកដល់ចំនុចកើតហេតុក៏បាន បុកបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណត្រូវបា​នស្លាប់នៅនឹងកន្លែងភ្លាមៗ។ បុរសដែលស្លាប់នោះប្រហែលអាយុ៥០ឆ្នំា ពាក់អាវដៃខ្លី​ ស្លៀកខោខ្លី​ ជាមនុស្សពិការដៃស្តាំ ។ ​តែបើតាមសំដីប្រជាពលរដ្ឋនៅស្ទឹង​ឆាយ​បាន​ប្រាប់ថាបុរសដែលស្លាប់នោះជាជនអនាថា បានដេីរមកពីរបីថ្ងៃហេីយ។
​ក្រោយពេល​កេីតហេតុគេឃេីញមានស្លាកស្នាមបាក់បែកកំទិចកំទីកញ្ចក់ម៉ូតូធ្លាក់​មួយ​ចំនួន​ ចំណែកម៉ូតូក៏បានរត់គេចបាត់ស្រមោលទៅហើយ។ ចំពោះសាកសពកំពុងស្រាវជ្រាវរកសាច់ញាតិ។ សាកសពបានដំកល់នៅវត្តស្ទឹងឆាយ។

IMG-20170111-WA0015

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15314 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039874 នាក់