ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ខ្លាំងមែន!ស្ត្រីលក់លៀស លោតពីលើផ្ទះសម្លាប់ខ្លួន ដោយសារខឹងប្តីមកហៅទៅផ្ទះ ពេលកំពុងផឹកស៊ី

ដោយះវាយោ/
ភ្នំពេញ៖ ស្ត្រីម្នាក់បានផឹកស្រាស្រវឹងស្រឿងៗ ពេលប្ដីបបួលទៅដេក ក៏ខឹង ហើយបានលោតពីលើផ្ទះជួលជាន់ទី១ រកកលសម្លាប់ខ្លួនតែមិនស្លាប់ គ្រាន់តែរបួសធ្ងន់។
ហេតុការណ៍ខាងលើ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១០ ខែមករាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះជួល ផ្លូវបេតុង ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ស្ត្រីចិត្តខ្លាំងរូបនេះ ឈ្មោះ ភិន សុខឡេង អាយុ៤៤ឆ្នាំ មុខរបរលក់លៀសស្នាក់នៅផ្ទះជួលក្នុងកន្លែងកើតហេតុ។ចំណែកប្ដីមានឈ្មោះ យុន សុផល អាយុ៤០ឆ្នាំជាង មុខរបររត់ម៉ូតូឌុបស្នាក់នៅជាមួយគ្នា រួមទាំងមានកូននៅក្នុងបន្ទុក៤នាក់ ស្រី២នាក់និងប្រុស២នាក់ ។
សាក្សីបាននិយាយថា ស្ត្រីរងគ្រោះខាងលើ បានអង្គុយហូបស្រាថ្នាំកន្លះលីត្រជាមួយមិត្តភក្តិហើយនិងប្ដីនៅមុខបន្ទប់ជួលជាន់ទី១ ដែលជាបន្ទប់របស់មិត្តភក្តិគាត់ ខណៈផឹកអស់ស្រាថ្នាំចំនួនកន្លះលីត្រ ប្ដីបានបបួលទៅដេកបន្ទប់របស់គាត់នៅជាន់ខាងក្រោមព្រោះយប់ជ្រៅហើយយកកម្លាំងធ្វើការនៅថ្ងៃស្អែកបន្តទៀត ពេលនោះស្ត្រីរងគ្រោះបានឆ្លើយថាគ្រាន់តែនៅផឹកបន្តិចទៀតក៏មិនបានដែរ តិចលោតទៅក្រោមឥឡូវ ។ និយាយភ្លាម ស្ត្រីរងគ្រោះក៏លោតតែម្ដង បណ្ដាលឲ្យសន្លប់មួយសន្ទុះនិងរងរបួសធ្ងន់បាក់ចង្កេះ ធ្វើឲ្យប្ដីដែលនៅជិត ឈរស្រឡាំងកាំងនិយាយលែងចេញ ដោយនឹកស្មានថាប្រពន្ធរបស់ខ្លួននិយាយលេង ។
ក្រោយពេលកើតហេតុភ្លាម ស្ត្រីរងគ្រោះត្រូវបានប្ដីនិងប្រជាពលរដ្ឋទាក់ទងរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្សី ៕

aviary-image-1484131250886

aviary-image-1484131270053

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម