ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ក្រសួងការបរទេសជួយសម្រួល​ទិដ្ឋការជូន ពលករខ្មែរទៅ​ធ្វើការនៅ​ប្រទេសថៃ ជិត១សែននាក់ ក្នុងឆ្នាំ២០១៦

សហការីះ/ភ្នំពេញ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧ បញ្ជាក់ថា ក្នុង​ឆ្នាំ២០១៦ ក្រសួងបានជួយសម្រួលស្នើសុំទិដ្ឋការជូនពលករខ្មែរ ដែលទៅធ្វើការនៅប្រទេសថៃជិត ១សែននាក់ ។
ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងការបរទេសបានជួយសម្រួលស្នើសុំទិដ្ឋការជូនពលករ-ពលការិនីកម្ពុជា ទៅធ្វើការស្របច្បាប់នៅប្រទេសថៃ បានចំនួន ៩៧,១០២នាក់ ។
ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំ នៅប្រទេសថៃ បានអន្តរាគមន៍ដំឡើងប្រាក់ឈ្នួលជូនពលករខ្មែរស្របច្បាប់ចំនួន ២៦០នាក់ ។ មិនតែប៉ុណ្ណោះ ស្ថានឯកអគ្គរាជទូត និងស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំរនៅថៃ ក៏បានសម្រួលមាតុភូមិនិវត្តន៍របស់ពលករខ្មែរចំនួន ១៣៩នាក់ ក្នុងនោះ ១១០នាក់ រស់នៅនិងធ្វើការ​ស្រប​ច្បាប់ ២នាក់ ក្លែងត្រាខុសច្បាប់ ២២នាក់ បានចូលកាប់ព្រៃឈើខុសច្បាប់ និង ៥នាករងនូវការរំលោភបំពានពីសំណាក់និយោជក ។
នៅឆ្នាំ២០១៥ ក្រសួងការបរទេសកម្ពុជា បានធ្វើកំណត់ទូតស្នើសុំទិដ្ឋការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៦៨,១៧៤នាក់ ផងដែរ ៕

20170111_130929

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15321 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039881 នាក់