ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ម្សិលម៉ិញ! ស្លាប់៣នាក់ និងរបួស២៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស

ដោយះវាយោ/ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៥លើក (យប់៨លើក) បណ្ដាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១៧នាក់ និងរបួសស្រាល៦នាក់។
របាយការណ៍ដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥ លើកនេះបណ្ដាលឲ្យខូតខាតយានយន្ដ សរុបចំនួន២២គ្រឿង រួមមានម៉ូតូ ចំនួន១៥គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង, រថយន្ដធុនធំ២គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថា្នក់ចរាចរណ៍រួមមាន ល្មើសល្បឿន៤លើក, ស្រវឹង១លើក, មិនប្រកាន់ស្ដាំ២លើក, បត់គ្រោះថ្នា៤លើក, មិនគោរពសិទ្ធ១លើក, ប្រជែង១លើក, ងងុយដេក១លើក និងកត្តាយានយន្ដ១លើក។
បញ្ជាក់ថារយៈ១០ថ្ងៃចាប់ពីថ្ងៃទី​ ០១ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១២២លើក បណ្ដាលឲ្យមនុស្សស្លាប់៥២នាក់ រងរបួសធ្ងន់ចំនួន១២៣នាក់ និងរងរបួសស្រាលចំនួន ៦៤នាក់៕

aviary-image-1484019016893

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម