ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

មុននេះមានល្បែងកាស៊ីុណូតាមអនឡាញ ឥឡូវមានល្បែងជល់មាន់តាមអ៊ីនធើណេតទៀតពិតជាពិសេសមែន!

ដោយះវាយោ/ ហូជីមិញ ៖ តាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១០​ ខែមករា ឆ្នាំ២០១៧នេះ បាននិយាយថាប៉ូលិសរបស់វៀតណាម បានឃុំខ្លួនបុរស០២នាក់ ដែលជាម្ចាស់ដាក់ឲ្យដំណើរការកន្លែងភ្នាល់ល្បែងជល់មាន់ តាមប្រព័ន្ធអ៊ីនធើណេតមួយកន្លែង ដែលមានតម្លៃ១៣.៤លានដុល្លារសហរដ្ឋអាមេរិក។
បុរសដែលត្រូវបានឃុំខ្លួនទាំងពីរនាក់ មានឈ្មោះ La Tung Thinh និង Lu Vinh Loi ទាំងពីរនាក់មានអាយុ៥៣ឆ្នាំដូចគ្នា មកពីទីក្រុង Ho Chi Minh បានគ្រប់គ្រងប្រតិបត្តិការ​គេហទំព័រល្បែងមួយ ដែលបានចុះបញ្ជីនៅក្នុងប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់ពីមន្ទីរប្រយុទ្ធប្រឆាំង និងការពារឧក្រិដ្ឋកម្ម បច្ចេកវិទ្យាជាន់ខ្ពស់របស់វៀតណាម បានឲ្យដឹងនៅថ្ងៃអង្គារនេះ។
ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៦ រហូតមកដល់ថ្ងៃចន្ទម្សិលមិញ ដែលជាថ្ងៃចាប់ខ្លួនបុរសទាំងពីរនាក់នោះ សង្វៀនល្បែងតាមអ៊ីនធើណេត នៅក្នុងប្រទេសវៀតណាមមួយនេះ បានប្រតិបត្តិការផ្ទេរប្រាក់ល្បែង សរុបមានជាង៣០០ពាន់លានដុង ស្មើនឹងប្រមាណ១៣.៤លានដុល្លារសហរដ្ឋអាមេរិក។
បញ្ជាក់ថា ល្បែងស៊ីសង​គឺជាល្បែងខុសច្បាប់​ នៅក្នុងប្រទេសវៀតណាម លើកលែងតែកាស៊ីណូ ដែលចុះបញ្ជីស្របច្បាប់របស់រដ្ឋាភិបាល៕

aviary-image-1484094208208

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម