ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

សោត្តនាដកម្មនៅ អាហ្វហ្គានីស្ថាន!ស្លាប់២១នាក់​ និងរបួស៤៥នាក់ ក្នុងការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែក

ដោយះវាយោ/ អាហ្វហ្គានីស្ថាន៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាយប់ថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧ បាននិយាយថា ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ឲ្យដឹងថា ការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នាបាន កើតឡើងនៅក្បែរការិយាល័យឧបសម្ព័ន្ធនៃសភាអាហ្វហ្គានីស្ថាន ក្នុងរដ្ឋធានីកាប៊ូល ដោយក្នុងនោះក៏មានការវាយប្រហារបំផ្ទុះ រថយន្ដអត្តឃាតផងដែរ។
ប្រភពដដែលបានឱ្យដឹងដែរថា មនុស្សយ៉ាងហោចណាស់២១នាក់ បានស្លាប់ និង៤៥នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារ ភេរវកម្មពីរលើកផ្ទួនៗគ្នានេះ មានទាំងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត និងដោយបំផ្ទុះរថយន្ដ​អត្តឃាតបង្កៃគ្រាប់បែក។ ដោយឡែក ភ្លាមៗពុំទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយទេ ប៉ុន្តែក្រុមតាលីបង់តែងតែដឹកនាំសកម្មភាពវាយប្រហារ របៀបនេះ ប្រឆាំងរដ្ឋាភិបាល និងយោធាបរទេស៕

aviary-image-1480495026778

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម