ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

បាញ់ព្រមានបីគ្រាប់ទៅរកនាវាល្បាតអ៊ីរ៉ង់ នៅតំបន់ឈូងសមុទ្រពែរ៍ ដែលមកជិតនាវាពិឃាដអាមេរិក

វ៉ាស៊ីនតោនះ/ តាមមន្ត្រីក្រសួងការពារជាតិអាមេរិកពីរនាក់ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រលប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ថា នាវាពិឃាដអាមេរិក USS Mahan បានបាញ់ព្រមានចំនួនបីគ្រាប់សំដៅទៅរកនាវាល្បាតរបស់អ៊ីរ៉ង់បួនគ្រឿង បន្ទាប់ពីនាវាល្បាតទាំងនេះ បង្កើនល្បឿនកាន់តែលឿនមកជិតនាវាពិឃាតអាមេរិក នៅក្នុងតំបន់ច្រក សមុទ្រ Hormuz នៃឈូងសមុទ្រពែរ៍ នៅថ្ងៃអាទិត្យ ម្សិលមិញ​ ។
ថ្លែងប្រាប់ Reuters​ ​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នាវាពិឃាដអាមេរិក USS Mahan​ ធ្វើការទំនាក់ទំនងជា មួយនាវាល្បាតអ៊ីរ៉ង់ តាមរយៈវិទ្យុទាក់ទង ក៏ប៉ុន្តែនាវាល្បាតទំាងបួនគ្រឿងរបស់ឆ្មាំសមុទ្រអ៊ីរ៉ង់ មិនបានឆ្លើយតប ទៅនឹងការស្នើសុំឱ្យបន្ថយល្បឿន ផ្ទុយទៅវិញកាន់តែបង្កើនល្បឿនមកជិតនាវា USS Mahan ក្នុងចំងាយប្រហែលជា ៨០០ ម៉ែត្រ ជាហេតុឱ្យនាវាពិឃាដសម្រេចចិត្តបាញ់ព្រមានចំនួនបីគ្រាប់ ហើយឧទ្ធម្ភាគចក្រនៃកងម៉ារីនអាមេរិក ក៏បានគម្រាមថានឹងបាញ់ផងដែរ បើសិនតែចូលមកជិត ។ ដោយឡែកខាងភាគីអ៊ីរ៉ង មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ ជុំវិញការអះអាងនៃការប្រឈមដាក់គ្នា ។
ករណីស្រដៀងគ្នានេះក៏ធ្លាប់បានកើតឡើងកាលពីខែសីហា ឆ្នាំ២០១៦ ដោយនៅកាលណោះ កងម៉ារីនអាមេរិក ក៏បានបាញ់ព្រមាននាវាល្បាតអ៊ីរ៉ង់ ដែលធ្វើដំណើរមកក្បែរនាវាអាមេរិកចំនួនពីរគ្រឿងផងដែរ នេះក៍ជាលើកទីពីរ ៕20170110_084234

 

 

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម