ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

នាវាទេសចរបរទេសនាំភ្ញៀវជិត ៣.០០០នាក់ ចូលមកកម្ពុជាតាមច្រកកំពង់ផែសមុទ្រ

ខេត្តព្រះសីហនុ /  នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ នាវាទេសចរណ៍បរ ទេសមួយគ្រឿងមានឈ្មោះ AIDA BELLA បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ចូលចតនៅកំពង់ផែអន្តជាតិក្រុងព្រះសីហនុ ។
លោកវរសេនីយ៍ទោ ង៉ុយ ជៀន ប្រធាននគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិស្វយ័តក្រុងព្រះសីហនុបានឱ្យដឹងថា នាវាទេស ចរណ៍ AIDA BELLA មានសញ្ជាតិ Italy មានបណ្តោយ ២៣០ម៉ែត្រ ទទឹង ៣២ម៉ែត្រ និងជម្រៅទឹក ៧.៣០ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ៣.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជារយះពេលមួយថ្ងៃមុននិងចាកចេញទៅកាន់ប្រទេសថៃ ក្នុងនោះមានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ២.១៦១នាក់ ស្រី ១.១០៦នាក់ មាន ២៨សញ្ជាតិផ្សេងគ្នា និងមាននាវិកសរុបចំនួន ៥៩៩នាក់ ស្រី ១២៨នាក់ មាន ២៥សញ្ជាតិ ។ នាវាទេសចរណ៍ AIDA BELLA បាននាំភ្ញៀវទេសចរបរ ទេសចម្រុះជាតិសាសន៍ចាកចេញពីប្រទេសវៀតណាម ចូលចតកំពង់ផែអន្តជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៧និង ១៥នាទី ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ មុននឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង១៨ ល្ងាចថ្ងៃដដែល ។ ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមនាវា បានទស្សនាកម្សាន្តនៅតាមទីប្រជុំជននានា រមណីយដ្ឋានវប្បធម៍ តំបន់ ឆ្នេរមានខ្សាច់សរស្អាត ខ្សល់អាកាសបរិសុទ្ធ ភូមិនេសាទ (ទំនប់រលក) ជាដើម ម្យ៉ាងទៀតឆ្នេរសមុទ្រកម្ពុជាត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរស្អាតជាងគេលើសកលលោកទាក់ ទាញភ្ញៀវទេសចរបរទេសមកលេងកម្សាន្តមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅក្នុងឆ្នាំ២០១៦ មាននាវាទេសចរណ៍បរទេសជាច្រើនគ្រឿងបាននាំភ្ញៀវទេសចរបរ ទេសចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា តាមច្រកកំពង់ផែសមុទ្រ មានការកើនឡើងជាងឆ្នាំ២០១៥ ដោយសារតែប្រទេសកម្ពុជាមានសុខសន្តិភាព សុវត្ថិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសខេត្តព្រះសីហនុកំពុងមានការអភិវឌ្ឍកែលម្អរនូវហេដ្ឋារចនាសម្ពន្ធ័នានាជាបន្តបន្ទាប់ ។ ម្យ៉ាងទៀតខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ងធម្មជាតិ ជាពិសេសតំបន់កោះទាំង៣២ ត្រូវបានអភិវឌ្ឍកែលម្អរ ក្លាយជាតំបន់ទេសចរណ៍ទាក់ទាញបែបធម្មជាតិ ដែលមានភ្ញៀវទេសចរបរទេសមកកម្សាន្តមាន ការកើនឡើងគួរឲ្យកត់សំគាល់មានដូចជាកោះតូច កោះរ៉ងសន្លឹម និងកោះមួយចំនួនទៀត ៕ 

IMG-20170107-WA0017

20170107_101354

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម