ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ខេត្តមណ្ឌលគិរី ក្នុងឱកាសចូលឆ្នាំសកល ទទួលបានភ្ញៀវទេសចរណ៍ជាង៦ពាន់នាក់ កើនជាងកាលពីឆ្នាំមុន (មានវីដេអូ)

ដោយ៖ប៊ូស្រា / មណ្ឌលគិរី៖ក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០១៦-២០១៧នេះ ភ្ញៀវទេសចរណ៍មកលេងក្នុងខេត្តមណ្ឌលគិរី មានកំណើនកើនឡើងគួរឲ្យកត់សំគាល់។
បើធៀបទៅនិងពីឆ្នាំមុនៗ ភ្ញៀវដែលមកលេងក្នុងខេត្តមណ្ឌលគិរីភាគច្រើនមកពីរាជធានីភ្នំពេញ ដើម្បីដើរលំហែកាយស្រូបយកខ្យល់អាកាសក្នុងឱកាសថ្ងៃឈប់សំរាកពីការងារ។
លោក ងិន សុវិមាន ប្រធាន មន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា ក្នុងឱកាសឆ្លងឆ្នាំសកលនេះ ភ្ញៀវ ទេសចរណ៍មានចំនួន៦៣៤៩នាក់បើធៀបទៅឆ្នាំ២០១៦មានការកើនឡើង ចំនួន ១៨៥៧នាក់។
ហេតុដែលខេត្តនេះទាក់ទាញភ្ញៀវបានច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារនៅក្នុងតំបន់នេះមានអាកាសធាតុត្រជាក់ និងមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់នូវហេដ្ឋារាចនាសម្ព័ន្ធ ព្រមទាំងសំបូរនៅរម្មណីយដ្ឋានជាច្រើនកន្លែង។
ទោះជាយ៉ាងនេះក្តីផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋានតម្លៃសេវាកម្មសមរម្យ មិនធ្វើឲ្យភ្ញៀវមានការទាស់ចិត្តក្នុងការចូលមកលេងក្នុងខេត្តនេះ ទេ។ ការទាក់ទាញភ្ញៀវទេសចរណ៍នេះដែរ ក៏បង្កើននៅចំណូលវិកាដល់បងប្អូនប្រជាពលរដ្ឋតាមរយះការដាក់លក់នៅវត្ថុអនុស្សាវរីយ៍ សត្វចិញ្ចឹម និងបន្លែបង្កាដោយយកមកធ្វើម្ហូជាដើម។

aviary-image-1483336832202

 

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15296 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039856 នាក់