ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

ឆែកឃ្លាំងស្តុបឈើដ៏ធំមួយនៅស្រុកឱរ៉ាល់ រកឃើញឈើច្រើនអស់ទាស់ហើយ

ដោយះសហការី/ ខេត្តកំពង់ស្ពឺ៖ យ៉ាងតិចមានឈើចំនួន៨កន្លែង ស្ថិតនៅក្នុងដីឡូត៍មួយដ៏ធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយនឹងកម្លាំងក្រុមស្រាវជ្រាវព័ត៌មាន និងបង្ក្រាបបទល្មើសព្រៃឈើរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីតំណាងអយ្យការនៅចំណុចភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ។
ក្នុងនោះសមត្ថកិច្ចបានរកឃើញជាបឋមមានគំនរឈើចំនួន៨កន្លែង ឈើខ្លះដាក់នៅក្នុងឃ្លាំង ដាក់នៅក្នុងរោងខ្លះ លាក់ទុកនៅក្នុងស្រះទឹក និងទីវាលកន្លែងសិប្បកម្ម នៅក្នុងរថយន្តកូរ៉េ និងនៅក្នុងរថយន្តឃ្លប់ បិទផ្លាកយីហោភេសជ្ជៈរបស់ចិន ហើយទីតាំងមួយកន្លែងៗនៅក្នុងឃ្លាំងដដែលនោះ ក៏បានរកឃើញនូវប្រភេទឈើរាជកុល ដែលមានមុខកាត់ធំៗ ដែលឈ្មួញបានយកអុសទៅគ្របពីលើជាការបិទបាំង ។
បច្ចុប្បន្នសមត្ថកិច្ចចម្រុះកំពុងពិនិត្យតាមនីតិវិធី ។

aviary-image-1482228868582

aviary-image-1482228886474

aviary-image-1482228917962

aviary-image-1482228941784

aviary-image-1482228848459

aviary-image-1482228828167

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម
ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 15305 នាក់

ម្សិលមិញ 16397 នាក់

សរុប 2039865 នាក់