ទេសចរណ៏កំសាន្តជុំវិញកម្ពុជា

រកឃើញបារី ៥៥៥ក្លែងក្លាយនៅក្នុងហាងប៉ូឡូ

ដោយះ សហការី/ កណ្តាល ៖ ការចុះបង្ក្រាបទីតាំងលក់បារីក្លែងក្លាយខាងលើនេះ ធ្វើឡើងនៅចំណុចផ្ទះលក់ភេសជ្ជៈគ្រប់មុខ យីហោប៉ូឡូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ភូមិតាខ្មៅ ឃុំតាខ្មៅ ស្រុកតាខ្មៅ ខេត្តកណ្តាល ដោយចោទប្រកាន់ពីបទរំលោភកម្ម សិទ្ធិបញ្ញា (លក់បារី៥៥៥ក្លែងក្លាយ) តាមបណ្តឹងតំណាងឲ្យក្រុមហ៊ុន BAT (ម្ចាស់ដើមបណ្តឹង) ។
ក្នុងនោះវត្ថុតាងចាប់យកមាន បារី៥៥៥ក្លែងក្លាយចំនួន៣៦សុង និង៦កញ្ចប់ ។ ឃាត់ជនសង្ស័យ២នាក់ (ម្ចាស់ផ្ទះប្តីប្រពន្ធ) ១-ឈ្មោះ ថុង ប៊ុនថន ភេទប្រុស អាយុ៤៦ ឆ្នាំ មុខរបរលក់ដូរ (ប្តី) ២-ឈ្មោះ សុខ ហួរ ភេទស្រី អាយុ៤៤ ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធ) អ្នកទាំងពីមានទីលំនៅដូចខាងលើ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល កម្លាំងការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នង ការរងទទួលផែនប្រឆាំងបទល្មើស មានការចូលរួមពីលោកមេធាវី ចាប កែវ តំណាងឲ្យក្រុមហ៊ុន BAT (ម្ចាស់ដើមបណ្តឹង) កម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យឆែកឆេរទីតាំងខាងលើចាប់យកបារី៥៥៥ក្លែងក្លាយចំនួន៣៦សុង និង៦កញ្ចប់ ។
ជនសង្ស័យ រួមជាមួយវត្ថុតាង នាំមកកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសាកសួរបន្ត និងចាត់ការតាមនីតិវិធីច្បាប់ ៕

 

2016-12-09_13.41.27

 

ព័ត៌មានជាតិ និង អន្តរជាតិ ប្រចាំថ្ងៃ
ប្រព័ន្ធសង្គម
ព័ត៌មានពេញនិយម